ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តីពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២!
18-11-2022 23:06
(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យោធាកូរ៉េខាងត្បូង ថាកូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគ ICBM នៅថ្ងៃសុក្រនេះ
២៖ តុលាការហូឡង់ កាត់ទោសជនជាតិរុស្ស៉ី ២នាក់ និងអ៊ុយក្រែនម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ជុំវិញសំណុំរឿងបាញ់ទម្លាក់យន្ដហោះ MH17
៣៖ លោកស្រី ផេឡូស៊ី ប្រកាសលាលែងពីតំណែងជាមេដឹកនាំ សភាតំណាងរាស្ត្រអាមេរិក នៃគណបក្សប្រជាធិបតេយ្យ
៤៖ ប៉ូលិសថៃប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ ដែលប្រឆាំងកិច្ចប្រជុំ APEC នៅទីក្រុងបាងកក (Video inside)
៥៖ សាស្រ្តាចារ្យអូស្រ្តាលី លោក Sean Turnell ត្រឡប់ទៅដល់មាតុភូមិវិញ ក្រោយមីយ៉ាន់ម៉ាដោះលែង
៦៖ ឥណ្ឌាទទួលជោគជ័យក្នុងការធ្វើតេស្តបាញ់បង្ហោះ គ្រាប់រ៉ុក្កែតអវកាសដំបូងបំផុត ដែលផលិតដោយវិស័យឯកជន