សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៣,១១១ករណីទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video inside)
15-11-2022 19:51
(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៣,១១១ករណី តែពុំមានករណីស្លាប់ថ្មីបន្ថែមទៀតទេ ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ២,១៤៤,៥២២ករណី ដែលក្នុងនោះស្លាប់ ១,៦៩៧នាក់៕