សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១១,៧៣២ករណី និងស្លាប់០២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video inside)
11-10-2022 22:12
(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ១១,៧៣២ករណី និងមានករណីស្លាប់ថ្មីចំនួន ២នាក់បន្ថែមទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ២២៣ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៩៦៩,៦៤៨ករណី ដែលក្នុងនោះស្លាប់ ១,៦៣៤នាក់៕