Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន ៤៩០ករណីទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ (Video inside)

02-10-2022 19:28

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន​ ៤៩០ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី០២ ខែតុលា ឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។

គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៨០,៥១៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៥៩២,៩១១នាក់ និងស្លាប់សរុបចំនួន ៤៣,១៤៩នាក់៕