Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរីបន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១,៧៩៧ករណីទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

25-09-2022 20:21

(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ១,៧៩៧នាក់ តែមិនមានករណីស្លាប់ថ្មីបន្ថែមទៀតទេ ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ៩១រណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៨៩១,៣៤១ករណី ដែលក្នុងនោះស្លាប់ ១,៦១០នាក់៕