Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ១៦ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ នៅភាគពាយព្យប្រទេសចិន (Video inside)

18-08-2022 16:08

(ប៉េកាំង)៖ មនុស្សចំនួន ១៦នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍ទឹកជំនន់ជន់លិចភ្លាមៗ នៅភាគពាយព្យប្រទេសចិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងមួយរំពេច បង្កឲ្យមានការរអិលបាក់ដី ហើយទឹកទន្លេហូរខុសទិសដៅ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ទឹកជំនន់កើតឡើងនៅតំបន់ភ្នំនៃស្រុក ដាតុង (Datong) ខេត្ត ឆេងហៃ (Qinghai) ដែលប៉ះពាល់ដល់ប្រជាជនជាង ៦,២០០នាក់ មកពីភូមិចំនួន ៦។ គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហានេះ (ម៉ោងក្នុងតំបន់) មានមនុស្ស ១៦នាក់ស្លាប់ និង ៣៦នាក់ទៀតបាត់ខ្លួន។ ពេលនេះក្រុមជួយសង្រ្គោះកំពុងធ្វើការយ៉ាងសកម្ម ខណៈដែលភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ បង្កឲ្យស្ថានការណ៍កាន់តែលំបាក។

គួរបញ្ជាក់ថា ហេតុកាណ៍ទឹកជំនន់ខាងលើនេះបានកើតឡើង កំលុងរដូវក្តៅ ដែលពោរពេញដោយស្ថានភាពអាកាសធាតុដ៏អាក្រក់ នៅក្នុងប្រទេសចិន ដោយទីក្រុងជាច្រើន បានទទួលរងការកើនឡើងសីតុណ្ហភាពខ្ពស់ខ្លាំង មិនធ្លាប់មាន៕