ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តីពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២!
27-06-2022 22:26
(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក ពូទីន នឹងបំពេញទស្សនកិច្ច នៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីផ្ទុះសង្រ្គាមអ៊ុយក្រែន
២៖ អ៉ីរ៉ង់ ធ្វើតេស្ដបាញ់បង្ហោះរ៉ុក្កែត Zuljanah ជាលើកទី២ ធ្វើឱ្យសហរដ្ឋអាមេរិក ក្ដៅស្លឹកត្រចៀក
៣៖ ជប៉ុន នឹងដាក់ទណ្ឌកម្មបន្ថែមលើជនជាតិរុស្ស៉ី ៧០នាក់ រួមទាំងក្រុមហ៊ុនចំនួន ៩០
៤៖ ប្រធានាធិបតីតួកគី នឹងជួបជាមួយមេដឹកនាំស៊ុយអែត និងហ្វាំងឡង់ មុនកិច្ចប្រជុំកំពូល NATO
៥៖ G7 គ្រោងរៃអង្គាសប្រាក់៦០០ពាន់លានដុល្លារ ដើម្បីទប់ទល់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់ចិន
៦៖ មនុស្ស៦នាក់ស្លាប់ និងរាប់រយនាក់របួស ក្នុងហេតុការណ៍បាក់ស្រុត កន្លែងទស្សនាព្រឹត្តិការណ៍គោជល់ នៅកូឡុំប៊ី