Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៣១៩ករណី» ទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ (Video inside)

22-05-2022 18:42

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៣១៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ៣៤៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bắc Ninh មានចំនួន ១៣៨ករណី និងខេត្ត Vĩnh Phúc ចំនួន៩០ករណី។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃសុក្រនះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧០៨,៨៨៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤០២,០៤៦នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៥នាក់៕