Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឡាវរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៣៧៨នាក់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ (Video inside)

24-04-2022 16:14

(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៧៨នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី មជ្ឈមណ្ឌលព័ត៌មាន និងការអប់រំផ្នែកសុខភាពនៃប្រទេសឡាវ នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន ២នាក់ ជាករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ១៩៩ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវមិនបានរាយការណ៍ពីអ្នកជំងឺស្លាប់ដោយសារ COVID-19 នោះទេ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ២០៥,២៧១នាក់ ក្នុងនោះស្លាប់ ៧៣២នាក់៕