Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន «១៧,៥៦៤ករណី» និងស្លាប់១៨នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

04-03-2022 22:53

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៧,៥៦៤ករណីបន្ថែមទៀតនៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន១៥៨នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១,០៦៧នាក់ ក្រោយបានរាយការណ៍ថា មានករណីស្លាប់ថ្មី១៨នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់៨០៣,៣៨៩ករណី៕