Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ «១៩,១៥៩ករណី» និងស្លាប់១០នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)

02-03-2022 23:05

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៩,១៥៩ករណីបន្ថែមទៀតនៅថ្ងៃពុធ ទី០២ ខែមិនា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន១៦០នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១,០៤០នាក់ ក្រោយបានរាយការណ៍ថា មានករណីស្លាប់ថ្មី១០នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់៧៦៧,៦៦៣ករណី៕