BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១០,៥០៥ករណី» និងស្លាប់៨នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ
12-02-2022 23:21
(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ១០,៥០៥ករណីបន្ថែមទៀត នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ក្នុងចំណោមករណីឆ្លងខាងលើមាន ១៨០នាក់ជាករណីនាំចូល ហើយក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសសិង្ហបុរីវិញ កើនដល់៨៩៣នាក់ ក្រោយករណីស្លាប់ថ្មី៨នាក់ទៀត ត្រូវបានរាយការណ៍នៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤៦០,០៧៥ករណី៕