Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដានជើងនៅតំបន់មូលដ្ឋាន របស់លោកអគ្គលេខាធិការបក្សចិន Xi Jinping ក្នុងឆ្នាំ២០២១

05-01-2022 17:42

(ប៉េកាំង)៖ ឆ្នាំ២០២១ ជាឆ្នាំមួយដ៏មានអត្ថន័យជានិមិត្តសញ្ញា ក្នុងប្រវត្តិសាស្រ្តបក្សនិងរដ្ឋចិន។ បក្សកុម្មុយនិស្តចិន បង្កើតឡើងគម្រប់ខួបមួយរយឆ្នាំ គោលដៅតស៊ូ «ពីរសតវត្សរ៍» បានប្រសព្វគ្នាក្នុងឆ្នាំនេះ ផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៤ បានចាប់ផ្តើមយ៉ាងល្អប្រសើរ ប្រទេសចិនបានដើរតាមដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើប។

ក្នុងឆ្នាំ ២០២១ លោកអគ្គលេខាធិការបក្ស Xi Jinping បានចុះត្រួតពិនិត្យការងារនៅតំបន់មូលដ្ឋាន លោកបានត្រួតពិនិត្យផង គិតពិចារណាផង និងធ្វើការណែនាំផង ដានជើងដ៏មុតមាំរបស់លោក បានបន្សល់ទុកនៅដីមាតុភូមិ ការយកចិត្តទុកដាក់របស់លោក បានដិតជាប់ក្នុងចិត្តរបស់ប្រជាជនចិន៖