Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: កូរ៉េខាងជើងទំនងជាបានធ្វើតេស្ត «មីស៉ីលបាលីស្ទីក» នៅព្រឹកថ្ងៃពុធនេះ ដើម្បីជាការស្វាគមន៍ឆ្នាំ២០២២ (Video inside)

05-01-2022 09:03

(សេអ៊ូល)៖ ក្រុមអ្នកជំនាញកូរ៉េខាងត្បូង និងជប៉ុនបានអះអាងថា ប្រទេសកូរ៉េខាងជើងទំនងជាបានធ្វើតេស្តសាកល្បង គ្រាប់មីស៊ីលបាលីស្ទីក (មីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) នៅព្រឹកថ្ងៃពុធនេះ ដែលអាចជាការស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។

បើតាមប្រភពពីយោធាកូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន ដែលតែងតែតាមដានជាប់ជានិច្ច នូវសកម្មភាពកូរ៉េខាងជើងនោះ បានអះអាងថា អាវុធលើកនេះទំនងជាមីស៊ីលបាលីស្ទីកមួយគ្រាប់ ហើយវាត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើត នៃប្រទេសកូរ៉េខាងជើង រួចធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីវេលាម៉ោង ៨៖១០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងសេអ៊ូល)។

យោធាកូរ៉េខាងត្បូងបានបង្ហើបទៀតថា ខ្លួនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹង ក្រុមជំនាញនៃសហរដ្ឋអាមេរិក ដើម្បីកំណត់ឲ្យបានច្បាស់លាស់អំពីប្រភេទនៃអាវុធ ដែលកូរ៉េខាងជើងបានធ្វើតេស្តជាលើកដំបូង សម្រាប់ឆ្នាំ២០២២នេះ។ ដោយឡែកប្រទេសជប៉ុនវិញក៏ដូចគ្នាផងដែរ ដោយខ្លួនកំពុងកំណត់អំពីចំនួនគ្រាប់មីស៊ីល ដែលកូរ៉េខាងជើងទើបបានបាញ់ចេញនៅព្រឹកនេះ៕