BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៣៤១ករណី» ក្នុងនោះករណីអូមីក្រុងមានចំនួន១៧០ករណី (Video inside)
29-12-2021 22:12
(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៣៤១ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ក្នុងចំណោមករណីឆ្លងខាងលើមាន ១៧០នាក់ជាករណីអូមីក្រុង។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ៨២៦នាក់ ក្រោយរកឃើញអ្នកស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៧៨,៧៥០ករណី៕