Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៥,២១៨ករណី» ក្នុងនោះទីក្រុងហាណូយ១,៩១០ករណី, ហូជីមិញ៥៤៤ករណី ព្រមទាំងស្លាប់ថ្មីចំនួន២០៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

26-12-2021 19:02

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៥៨៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងខាងលើមាន ៣៦នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៩១០ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៥៤៤ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bình Định ចំនួន៨០០ករណី, ខេត្ត Tây Ninh ចំនួន៩២៨ករណី និងខេត្ត Vĩnh Long ចំនួន៨៨៩ករណី។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យរនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២០៧នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៦៥១,៦៧៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,២៤៨,២៤០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣១,២១៤នាក់៕