Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៣២២ករណី» និងស្លាប់២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍

23-12-2021 22:17

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣២២ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៨២០នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៧,០៤២ករណី៕