Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីប្រឹក្សារដ្ឋបាល FDA អាមេរិក៖ ថ្នាំគ្រាប់របស់ Merck «ពិតជាមានប្រសិទ្ធភាព» ព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែស្ត្រីមានផ្ទៃពោះគួរចៀសវាង (Video inside)

27-11-2021 10:25

(វ៉ាស៊ីនតោន)៖ រដ្ឋបាល ឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា ថ្នាំគ្រាប់ព្យាបាល COVID-19 ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Merck ពិតជាមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺនេះមែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

យ៉ាងណាក៏ដោយ របាយការណ៍បឋមរបស់ក្រុមទីប្រឹក្សា FDA ខាងលើនេះ ក៏បានព្រមានផងដែរថា ស្ត្រីមានផ្ទៃពោះមិនគួរប្រើប្រាស់ថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck ដែលមានឈ្មោះថា ម៉ុលនូភីរ៉ាវៀ (molnupiravir) នេះឡើយ ដោយសារតែគុណសម្បត្តិ មានមិនច្រើនជាងគុណវិបត្តិប៉ុន្មាននោះឡើយ ចំពោះអ្នកជំងឺ។

គួរបញ្ជាក់ថា របាយការណ៍បឋមនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ឲ្យស្ថាប័នជំនាញរបស់ FDA បើកការពិគ្រោះយោបល់មួយ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ថាតើគួរអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ molnupiravir របស់ក្រុមហ៊ុន Merck ខាងលើនេះជាផ្លូវការក្នុងករណីបន្ទាន់ ដែរឬមួយក៏យ៉ាងណា។

ថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck ដែលបណ្តាប្រទេសលើពិភពលោក ជាពិសេសគឺប្រទេសក្រីក្រ កំពុងរង់ចាំយ៉ាងអន្ទះសានេះ ត្រូវបានគេមើលឃើញថា ជាអាវុធដ៏សំខាន់ថ្មីមួយទៀត ក្នុងការទប់ទល់ការរាតត្បាតជំងឺ COVID-19 ចំពោះមុខវីរុសបំប្លែងថ្មីដូចជា អូមីក្រន់ (Omicron) ជាដើម ដែលកំពុងធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំងឡើងវិញ បន្ទាប់ពីការរាតត្បាតដ៏អាក្រក់នៃវីរុស Delta៕