របាយការណ៍កូវីដ-១៩ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនដល់ ២៤៩.៩៨លានករណី, ស្លាប់ ៥.០៥លាននាក់, ជាសះស្បើយ ២២៦.២៩លាននាក់, ១៧៤ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០,០០០ករណីឡើងទៅ»
06-11-2021 18:03
(បរទេស)៖ គិតត្រឹមម៉ោង ៦៖០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២៣ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៤៩,៩៨៥,២៨៧ករណី ដែលក្នុងនោះអ្នកជំងឺចំនួន ៥,០៥៦,៥៧៤នាក់បានស្លាប់បាត់បង់ជីវិត និង ២២៦,២៩៩,៨៩៧នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។
ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០,០០០ករណី គឺមាន ១៧៤ប្រទេស និងដែនដី ខណៈប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១០៩។
ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងខាងក្រោមនេះ៖ (https://www.worldometers.info/coronavirus/)