Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្តាប់លោក Xi Jinping និយាយអំពីរឿងរ៉ាវរបស់ «ដំរីយូណាន» (Photo inside)

14-10-2021 17:07

(ប៉េកាំង)៖ ថ្ងៃទី១២ ខែតុលា កិច្ចប្រជុំកំពូលនៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី ១៥ បានប្រារព្ធធ្វើនៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ។ នៅក្នុងសុន្ទរកថាក្រោមចំណងជើងថា «រួមគ្នាកសាងសហគមន៍រួមជីវិតនៃភពផែនដី» លោក Xi Jinping បាននិយាយអំពីរឿងរ៉ាវរបស់ដំរីយូណាន ដែលល្បីនៅទូទាំងពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះ។

ដើរតាមនឹងជំហានរបស់ដំរី ប្រជាជននៃប្រទេសជាច្រើនលើពិភពលោកទទួល
អារម្មរណ៍ពីសាមគ្គីភាព និងការជួយគ្នានៃហ្វូងដំរី ហើយក៏មើលឃើញប្រទេសចិន ក្នុងផ្លូវមួយដែលគួរឱ្យជឿជាក់ គួរឱ្យស្រឡាញ់ និងគួរឱ្យគោរពក្នុងយុគសម័យថ្មី តាមរយៈការថែទាំចំពោះហ្វូងដំរីរបស់មហាជនតាមតំបន់។ លោក Xi Jinping បានថ្លែងថា “ដំណើរបំលាស់ទី និងវិលត្រឡប់ទៅផ្ទះវិញរបស់ដំរីយូណាន ធ្វើឱ្យយើងមើលឃើញពីសមិទ្ធផល ដែលប្រទេសចិនអភិរក្សសត្វព្រៃ”៕