Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានវិទ្យាស្ថានសុខាភិបាលសាធារណៈ នៃសកលវិទ្យាល័យ Yale៖ «មជ្ឈដ្ឋានស៊ើបការណ៍គ្មានសមត្ថភាព ធ្វើការតាមដានរកប្រភពដើម នៃវីរុសតាមជំនាញវិទ្យាសាស្ត្រនោះទេ»

30-08-2021 16:40

(វ៉ាស៊ីនតោន)៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ តាមម៉ោងក្នុងតំបន់ ស្ថាប័នស៊ើបការណ៍អាមេរិកបានចេញផ្សាយខ្លឹមសារសង្ខេប នៃរបាយការណ៍ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលគ្រាន់តែធ្វើការស៊ើបអង្កេតត្រឹមតែ ៩០ថ្ងៃ របាយការណ៍នេះមានតែ ៤៩៨អក្សរ និងគ្មានការសន្និដ្ឋានណាខ្លះ ចំពោះប្រភពដើមនៃវីរុសកូវីដ១៩នោះឡើយ។ មុនពេល របាយការណ៍នេះត្រូវបានចេញផ្សាយ លោកបណ្ឌិត Sten H. Vermund ប្រធានវិទ្យាស្ថានសុខាភិបាលសាធារណៈនៃសកលវិទ្យាល័យ Yale បានគូសបញ្ជាក់ថា ត្រូវប្រើវិទ្យាសាស្ត្រ តែមិនមែននយោបាយទប់ទល់នឹងវិបត្តិ ពីព្រោះវិទ្យាសាស្ត្រជាចំណែកមួយ នៃដំណោះស្រាយជារៀងរហូតមក។

លោកបណ្ឌិត Sten H. Vermund បានថ្លែងថា «មជ្ឈដ្ឋានស៊ើបការណ៍ ដូចជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ជាស្ថាប័នស៊ើបអង្កេតទៅលើវិស័យនយោបាយ វប្បធម៌ និងសេដ្ឋកិច្ច ប៉ុន្តែពួកគេគ្មានសមត្ថភាពជំនាញខាងវិទ្យាសាស្រ្តពិតប្រាកដ លើវិស័យសុខាភិបាលសាធារណៈ និងបន្ទប់ពិសោធន៍វីរុសនោះទេ។ ខ្ញុំយល់ឃើញថា អ្នកវិទ្យាសាស្ត្រពិតជានឹងធ្វើបានល្អជាងនេះជាមិនខាន បើប្រៀបធៀបនឹងស្ថាប័នស៊ើបការណ៍»

លោកបណ្ឌិត Sten H. Vermund បានថ្លែងទៀតថា «ការសិក្សាស្រាវជ្រាវពីប្រភពដើមនៃវីរុសកូវីដ១៩ ជារឿងល្អ ប៉ុន្តែគួរសោកស្តាយណាស់ការងារនេះ ត្រូវធ្វើនយោបាយធូបនីយកម្ម សុខាភិបាលសាធារណៈជាសកល បានក្លាយជាកីឡាបាល់ទាត់ផ្នែកនយោបាយ ពួកគេប្រកួតគ្នាដើម្បីទទួលបានឧត្តមភាពខាងនយោបាយ ធ្វើឱ្យខ្ញុំមានការព្រួយបារម្ភណាស់។ ទស្សនៈរបស់ខ្ញុំ គឺពេលប្រឈមនឹងវិបតិ្ត វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបតិ្តការ ទើបជាដំណោះស្រាយជារៀងរហូតមក»