Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន «១៩,៩៩១ករណី» និងស្លាប់ ២០១នាក់ទៀតក្នុងរបាយការណ៍ថ្ងៃនេះ

10-08-2021 20:20

(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៩,៩៩១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Noor Hisham Abdullah បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើគឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។ លើសពីនេះទៅទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ២០១នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ីកើនដល់ ១,២៩៩,៧៦៧នាក់ ក្នុងនោះស្លាប់ ១១,១៦២នាក់ និងជាសះស្បើយឡើងវិញ ១,០៥៧,៨៤៣នាក់៕