Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: វៀតណាមរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សរុបកើនរហូតដល់ ៦៩៨នាក់

27-07-2021 21:30

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមទើបតែបានរាយការណ៍ អំពីអ្នកជំងឺកូវីដ-១៩ ចំនួន ១៧៤នាក់ទៀតបានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប គិតត្រឹមយប់ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ កើនឡើងរហូតដល់ ៦៩៨នាក់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានវៀតណាម tin tuc និងសារព័ត៌មាន Tuoitre នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាលវៀតណាមនៅមុននេះ បានប្រកាសរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៩១១នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះ និងកំពុងស្ថិតក្នុងការបិទខ្ទប់នោះ បានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៦,៣១៨នាក់។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១០,៤៨៧នាក់ ក្នុងនោះជាសះស្បើយ ២២,៩៤៦នាក់ ខណៈចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសគឺ ៦៩៨នាក់៕