Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចនៅ វៀតណាម និងហ្វីលីពីន ក្នុងខែកក្កដានេះ

20-07-2021 10:16

(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា លោករដ្ឋមន្ត្រីការពារជាតិ ឡយដ៍ អូស្ទីន (Lloyd Austin) នឹងចាកចេញទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម និងហ្វីលីពីនក្នុងខែកក្កដានេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី (John Kirby) ដំណើរទស្សនកិច្ចរបស់លោក Lloyd Austin នឹងបង្ហាញអំពីសារៈសំខាន់ ដែលរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន និងលោកស្រីអនុប្រធានាធិបតី កាមេឡា ហារីស ផ្តោតទៅលើតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន ដែលជាផ្នែកដ៏សំខាន់មួយ នៃស្ថាបត្យកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា វានឹងក្លាយជាលើកដំបូងហើយ សម្រាប់មន្ត្រីកំពូលនៃរដ្ឋបាលលោក ចូ បៃដិន នៅក្នុងការបំពេញទស្សនកិច្ចតំបន់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណា សម្រាប់ពេលវេលាជាក់លាក់ និងចេតនាស្នូលនៃទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin ទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន គឺមិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ៕