Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ថ្ងៃនេះវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់ «៨១១ករណី» បន្ថែមទៀត ក្នុងនោះ៦៦៧នាក់នៅទីក្រុងហូជីមិញ

25-06-2021 20:55

(ហាណូយ)៖ ប្រទេសវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៨១១ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន VN Express និងសារព័ត៌មាវៀតណាមផ្លូវការដ៏ទៃទៀតជាច្រើននៅយប់ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍នៅថ្ងៃសុក្រនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីរហូតដល់៦៦៧នាក់ ខណៈតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Binh Duong ចំនួន៣០នាក់, ខេត្ត Bac Giang ចំនួន២២ករណី, ខេត្ត Long An ចំនួន ២២ករណី។

សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៥,០៤៣នាក់ ក្នុងនោះស្លាប់៧៤នាក់ និងជាសះស្បើយ ៥,៩៤៩នាក់៕