Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧៦លាន ៤០ម៉ឺននាក់ ស្លាប់ជាង ៣លាន ៨១ម៉ឺននាក់ និងជាសះស្បើយជាង ១៦០លាន ៣៥ម៉ឺននាក់! (Video inside)

13-06-2021 09:59

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៦,៤០០,៣១៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៨១០,៥១៤នាក់ និងជាសះស្បើយឡើងវិញ ១៦០,៣៥៩,៩៩៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៣១៥,៨៧៣នាក់ ស្លាប់ចំនួន ៦១៤,៩៥៥នាក់ និងជាសះស្បើយចំនួន ២៨, ៣៨១,៦២៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៩, ៤២៤,០០៦នាក់ ស្លាប់ចំនួន ៣៧០,១៦៨នាក់ និងជាសះស្បើយ ២៨,០១៥, ០៤៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៧,៣៧៦,៩៩៨នាក់ ស្លាប់ ៤៨៦,៣៥៨នាក់ និងជាសះស្បើយ ១៥,៧៦១, ១៧៧នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖