Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការចល័តនាវាពិឃាតអាមេរិក ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ​​​​(Video inside)

19-05-2021 09:30

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធនេះ បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះនាវាចម្បាំងអាមេរិក ដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Straits) ដែលប្រការនេះត្រូវបានចាត់ទុកថា ជាការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ចាង ឈុនហ៊ុយ (Zhang Chunhui) អ្នកនាំពាក្យទីបញ្ជាការយោធាចិនភាគខាងកើត បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយ ដែលបានត្រូវចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា «ប្រទេសចិនបានតាមដានយ៉ាងដិតដល់ នូវដំណើររបស់នាវាចម្បាំងអាមេរិក ដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយរាល់ការគំរាមកំហែង និងការបង្កហេតុនានាជាដើម»

គួរបញ្ជាក់តាមសហរដ្ឋអាមេរិកបានបញ្ជាក់ថា នាវាពិឃាតអាមេរិក យូអ៊ែសអ៊ែស ឃើធីស វីលប៊ឺ (USS Curtis Wilbur ឬ DDG 54) បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាប្រចាំ គឺ «ស្របតាមច្បាប់អន្តរជាតិ»