Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកកំពុងត្រៀមប្រកាស ដាក់ទណ្ឌកម្មក្តៅៗបន្ថែមទៀត ទៅលើប្រទេសរុស្ស៊ី

15-04-2021 16:18

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែត្រៀមប្រកាសដាក់ចេញ នូវកញ្ចប់ទណ្ឌកម្មថ្មីៗបន្ថែមទៀត ទៅលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងអ្វីដែលខ្លួនចោទប្រកាន់ទីក្រុងម៉ូស្គូថា ជាអ្នកនៅពីក្រោយខ្នងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត (hacking) និងលូកលាន់កិច្ចការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

ភាពតានតឹងខ្លាំងឡើងវិញរវាងសហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិក បានកើតមានឡើងចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមកម្ល៉េះ ហើយជាពិសេសនោះ គឺបន្ទាប់ពីទីក្រុងម៉ូស្គត្រូវបានគេមើលឃើញថា កំពុងបន្តដាក់ពង្រាយកងទ័ព និងសពា្វវុធយ៉ាងច្រើសន្ធឹកសន្ធាប់ នៅតាមតំបន់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន។

បើតាមកាសែត Wall Street Journal បានចុះផ្សាយថា ទណ្ឌកម្មពីសហរដ្ឋអាមេរិក ដែលនឹងត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នឹងបង្កផលប៉ះពាល់ដល់អង្គភាពជាង ៣០ នៅរុស្ស៊ី បូករួមទាំងការបណ្តេញជនជាតិរុស្ស៊ីជាង ១០នាក់ទៀត (ក្នុងនោះមានទាំងមន្ត្រីទូតផងដែរ) ចេញពីទឹកដីសហរដ្ឋអាមេរិក។ បទបញ្ជាប្រតិបត្តិថ្មី ដែលនឹងចេញដោយរដ្ឋបាលលោក ចូ បៃដិន ខាងលើនេះ ក៏នឹងពង្រីកសុពលភាពបន្ថែមទៅលើបំរាមដែលមានស្រាប់ ចំពោះបណ្តាធានាគារអាមេរិក ក្នុងការពាក់ព័ន្ធជាមួយរដ្ឋាភិបាលរុស្ស៊ីផងដែរ៕