Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃ រកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៧០ករណីទៀតនៅថ្ងៃអាទិត្យនេះ, សរុបកើនដល់ ២៥,៩៥១ករណី

28-02-2021 19:44

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧០ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៦២ករណី ជាករណីឆ្លងក្នុងស្រុក។ ចំណែកឯ ០៨ករណីផ្សេងទៀតជាករណីនាំចូល ដែលត្រូវបានរកឃើញនៅលើអ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។ ទោះជាយ៉ាងណា ពុំមានករណីស្លាប់ត្រូវបានរាយការណ៍ទេ នៅថ្ងៃនេះ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២៥,៩៥១ករណី ក្នុងនោះស្លាប់ ៨៣នាក់ និងជាសះស្បើយចំនួន ២៥,១២៨នាក់៕