Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សហរដ្ឋអាមេរិក៖ អ្នកជំងឺ ៣,៦៥២នាក់ទៀតស្លាប់ និងមនុស្សជិត ១៧ម៉ឺននាក់ឆ្លងកូវីដ-១៩ នៅក្នុងពេលតែ១ថ្ងៃ! ​​​​(Video inside)

30-01-2021 10:15

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦៩,០៣៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៦៥២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៦,៥១២,១៩៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៤៧,៤៥៩នាក់ និងជាសះស្បើយឡើងសរុប ១៦,១៩៩,៥៧២លាននាក់។

គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិកាំង ប្រសិនបើអាចទៅរួច។ លោក ចូ បៃដិន បានប្តេជ្ញាប្រើប្រាស់ពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាច ដើម្បីចាក់់វ៉ាក់សាំងឲ្យបាន ១០០លានដូសផងដែរ៕