Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: លទ្ធផលបោះឆ្នោត៖ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន ខណៈការិយាល័យបោះឆ្នោតចាប់ផ្ដើមបិទទ្វារជាបណ្ដើរៗ

04-11-2020 07:19

(វ៉ាស៊ីនតោន)៖ លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក បានចេញជាបណ្ដើរៗហើយ ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន ជាបេក្ខជន ប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានសារព័ត៌មាន CNN នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ការិយាល័យបោះឆ្នោតមួយចំនួន នៅទូទាំងរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមបិទទ្វារជាបណ្ដើរៗហើយ ខណៈលទ្ធផលនៅក្នុងរដ្ឋ Kentucky បង្ហាញថា លោក ត្រាំ ជាអ្នកឈ្នះដោយទទួលបានសំឡេងអ្នកបោះឆ្នោត តំណាងទាំងអស់ក្នុងរដ្ឋនេះចំនួន៨រូប ខណៈលោក ត្រាំ ក៏កំពុងនាំមុខក្នុងរដ្ឋ Indiana៕

ចុចទីនេះដើម្បីតាមដាន Live លទ្ធផលការបោះឆ្នោត៖