Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ​៦៨នាក់​​ដែលជាតួលេខខ្ពស់​មិនធ្លាប់មានប៉ុន្មានខែមកហើយ! (Video inside)

28-07-2020 09:07

(ប៉េកាំង)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិន បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 រហូតដល់ទៅ ៦៨នាក់ ដែលខ្ពស់ជាងកាលពីថ្ងៃចន្ទម្សិលមិញនេះទៅទៀត និងមិនធ្លាប់កើតមានប៉ុន្មានខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះគឺ ៥៧ករណីកើតឡើងនៅ​តំបន់ស្វយ័តស៊ីនជាំង (Xinjiang), ០៦ករណីនៅខេត្តលាវនីង (Liaoning) និងមួយករណីនៅប៉េកាំង (Beijing) ខណៈ​០៤ករណីផ្សេងទៀត គឺជាប្រភេទករណីនាំចូលពីក្រៅប្រទេស។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះតែម្តង ករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសចិនមានសរុប ៨៣,៩៥៩ករណី ក្នុងនោះស្លាប់សរុប ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៧៨,៩៣៤នាក់៕