Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាកងទ័ពជើងទឹកឥណ្ឌូណេស៊ី លិចចូលក្នុងសមុទ្រជម្រៅ ៩០ម៉ែត្រ (Video inside)

15-07-2020 14:56

(ហ្សាការតា)៖ នាវា KRI តេលុក ហ្សាការតា ៥៤១ (KRI Teluk Jakarta-541) មួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានលិចចូលសមុទ្រនៅតំបន់ដែនទឹក ម៉ាសាលីមបូ (Masalembo) នៃខេត្តជា្វភាគខាងកើត កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធនេះ កងនាវាឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា នាវាខាងលើលិចដោយសារការធ្លុះធ្លាយជាច្រើនកន្លែង មុននឹងវាលិចចូលសមុទ្រជម្រៅ ៩០ម៉ែត្រ។ កងនាវាឥណ្ឌូណេស៊ី បានបញ្ជាក់បន្ថែមដូច្នេះថា «រលកសមុទ្រនៅតំបន់ដែលនាវាខាងលើនេះលិច មានកម្ពស់ចន្លោះពី ២.៥ម៉ែត្រ ដល់ ៤ម៉ែត្រឯណោះ»

ប៉ុន្តែជាសំណាងល្អ មិនមានមនុស្សបាត់បង់ជីវិតនោះទេ ដោយនាវិកនៅលើនោះទាំងអស់ ៥៥នាក់ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ដោយនាវាស៊ីវិលពីរគ្រឿង៕