Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មីយ៉ាន់ម៉ាដាក់ពង្រាយកងកម្លាំង ល្បាតទាំងថ្ងៃទាំងយប់ ដើម្បីការពារតំបន់ប្រាសាទបុរាណ (Photo inside)

06-07-2020 11:38

(មីយ៉ាន់ម៉ា)៖ កងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានដាក់ពង្រាយ និងល្បាត ដើម្បីត្រួតពិនិត្យនៅតាមតំបន់សំខាន់ៗជាច្រើន នៃទីក្រុងបុរាណ បាកាន (Bagan) ទាំងថ្ងៃទាំងយប់ ដើម្បីការពារសម្បត្តិបេតិភណ្ឌជាតិ ពីការលួចគាស់ពីសំណាក់ក្រុមជនខិលខូច ដែលកំពុងឆ្លៀងឱកាសកំឡុងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

បើតាមលោកវរសេនីយ៍ទោ សេន វីន (Sein Win) កងកម្លាំងប៉ូលិស ១០០នាក់ បានដើរល្បាតនៅជុំវិញតំបន់បេតិភណ្ឌជាតិ ដែលមានផ្ទៃដី ៥០គីឡូម៉ែត្រក្រឡា នៃទីក្រុង Bagan។ លោក Sein Win បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះថា «កងកម្លាំងសន្តិសុខរបស់យើងបាន និងកំពុងដើរល្បាតទាំងថ្ងៃ ទាំងយប់ ខណៈស្ថានការណ៍កំពុងស្ថិតនៅក្រោមការគ្រប់គ្រង។ ប៉ុន្តែវានៅមានបញ្ហាបន្តិចបន្តួច»

គួរបញ្ជាក់ថា ទីក្រុងបុរាណ Bagan មានប្រាសាទ រូបចម្លាក់ និងសម្បត្តិបេតិភណ្ឌច្រើនជាង ៣,៥០០កន្លែង និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីឆ្នាំ២០១៩។ ខណៈភ្ញៀវទេសចរបានធ្លាក់ចុះស្ទើរគ្មានសល់ មិនខុសពីប្រទេសនានាផ្សេងទៀតនោះ អាជ្ញាធរមីយ៉ាន់បានប្រឹងប្រែងរក្សា សន្តិសុខ និងសុវត្ថិភាព ដើម្បីទប់ស្កាត់ក្រុមឆ្លៀតឱកាសលួចទ្រព្យសម្បត្តិជាតិ៕