Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ (Photo inside)

25-06-2020 21:02

(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

១៖ ថ្ងៃនេះជាថ្ងៃខួប៧០ឆ្នាំនៃការផ្ទុះឡើងនូវសង្រ្គាមកូរ៉េ កាលពីឆ្នាំ១៩៥០។

២៖ ទ័ពអាកាសអ៉ីរ៉ង់ ទទួលបានយន្ដហោះចម្បាំងផលិតនៅក្នុងស្រុកបីគ្រឿង ចំពេលតានតឹងជាមួយសហរដ្ឋអាមេរិក។

៣៖ វៀតណាមមិនទាន់អាចទទួលភ្ញៀវទេសចរអន្តរជាតិ ទោះបីប្រទេសនេះជោគជ័យលើ COVID-19។

៤៖ ក្រោយឆ្លង COVID-19 និងទទួលព្យាបាលមួយរយៈ ប្រធានាធិបតីហុងឌូរ៉ាស មានសុខភាពប្រសើរឡើងវិញ។

៥៖ វិទ្យាស្ថានមួយនៃយោធាចិន ត្រូវអនុញ្ញាតឲ្យធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស។

៦៖ ជប៉ុនសម្រេចជាផ្លូវការ លុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក Aegis ពីរទីតាំង។

៧៖ លោក ដូណាល់ ត្រាំ ឲ្យតំរុយថាអាចដកកងទ័ពពីអាល្លឺម៉ង់ រួចយកទៅដាក់នៅប៉ូឡូញ ចំពោះមុខក្រសែភ្នែករុស្ស៉ី។