Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង់ក្លាដែស​សម្រេច​បន្តបិទ​គ្រឹះស្ថាន​អប់រំ​ទូទាំង​ប្រទេស រហូត​ដល់​ខែកញ្ញា ឆ្នាំ២០២០ ចំពោះ​មុខ​វិបត្តិ COVID-19

27-04-2020 18:39

(ដាកា)៖ រាល់គ្រឹះស្ថានអប់រំនានានៅទូទាំងប្រទេសបង់ក្លាដែស នឹងត្រូវបន្តបិទទ្វាររហូតទាល់តែដល់ខែកញ្ញា ឆ្នាំ២០២០ ចំពោះមុខការរាល​ដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានធ្វើសេចក្តីប្រកាសដូចខាងលើ កំឡុងកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូជាមួយក្រុម​រដ្ឋមន្រ្តីរដ្ឋាភិបាលលោកស្រី ចេញពីវិមាននាយករដ្ឋមន្រ្តី Ganobhaban ក្នុងរដ្ឋធានីដាកា នាថ្ងៃចន្ទនេះ។ លោកស្រី Sheikh បាននិយាយថា «យើងនឹងមិនបើកទ្វារគ្រឹះស្ថានអប់រំឡើងវិញដាច់ខាតរហូតដល់តែជំងឺនេះ ស្ថិតក្រោមការគ្រប់គ្រងបាន តែពួកយើងនឹងចាប់ផ្តើមបើកទ្វារ​​វិស័យដទៃទៀតដោយសន្សឹមៗ»

គួរជម្រាបថា បើតាមលោកស្រី Sheikh គឺរដ្ឋាភិបាលរបស់លោកផ្តល់អាទិភាពចម្បងបំផុតទៅលើការជួយសង្រ្គោះជីវិត និងការធានានូវ​សុវត្ថិភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបង់ក្លាដែស កំពុងវិបត្តិជំងឺរាតត្បាតជាសកល COVID-19៕