Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តាញសង្គម Telegram ទទួលបានអ្នកប្រើប្រាស់រហូតដល់ ៤០០លាននាក់ជាប្រចាំខែ! (Video inside)

24-04-2020 17:16

(រុស្ស៊ី)៖ បណ្តាញសង្គមតេឡេក្រាម (Telegram) ដែលមានដើមកំណើតនៅរុស្ស៊ី ពេលនេះបានបង្ហាញនូវទិន្នន័យថ្មីរបស់ខ្លួនហើយ ក្នុងនោះគឺខ្លួនទទួលបានអ្នកប្រើប្រាស់សកម្មជាប្រចាំខែ ៤០០លាននាក់ (Monthly User) នៅទូទាំងពិភពលោក។ នេះបើតាមការផ្សាយរបស់ Telegram News ផ្ទាល់តែម្តងនៅល្ងាចថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។

បើតាមទិន្នន័យកន្លងមកបានឲ្យដឹងថា កម្មវិធីផ្ញើសារជាអក្សរ រូបភាព និងវីដេអូ ដ៏ពេញនិយមមួយនេះ មានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់ ច្រើនខ្លាំងមែនទែន ក្នុងមួយឆ្នាំៗ ដោយក្នុងនោះ Telegram អាចសម្រេចបានអ្នកប្រើប្រាស់សកម្មជាប្រចាំខែជាង ៥០លាននាក់នៅឆ្នាំ២០១៤, ជាង ១០០លាននាក់នៅឆ្នាំ២០១៦, ជាង ២០០លាននាក់នៅឆ្នាំ២០១៨ និង ៤០០លាននាក់ នៅជិតពាក់កណ្តាលឆ្នាំ២០២០ នេះតែម្តង។

គួរបញ្ជាក់ថា Telegram ត្រូវបានផ្តួចផ្តើមបង្កើតឡើងដំបូង និងដាក់ចេញឲ្យដំណើរការនៅឆ្នាំ២០១៣ ដោយមហាសេដ្ឋីរុស្ស៊ីលោក ផាវែល ឌូរ៉ូវ (Pavel Durov)។ Telegram បានទទួលការចាប់អារម្មណ៍ និងកើនអ្នកប្រើប្រាស់ជាបន្តបន្ទាប់ ក៏ព្រោះវាមានប្រព័ន្ធការពារសុវត្ថិភាពទិន្នន័យកម្រិតខ្ពស់ និងអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការធំៗដូចជា Android, iOS, Windows Phone, Windows NT, macOS និង Linux ជាដើម៕