Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: រុស្ស៊ីរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,២៦៨នាក់ទៀត ក្នុងពេលតែ១ថ្ងៃ! (Video inside)

20-04-2020 15:57

(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ីនៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញ COVID-19 រហូតដល់ ៤,២៦៨ករណីថ្មីទៀត ក្នុងរយៈពេលតែ ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ ជាតួលេខធ្លាក់ចុះបើធៀបទៅនឹងមួយថ្ងៃមុន ដែលមានអ្នកឆ្លងរហូតដល់ ៦,០៦០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

បូកបញ្ចូលតួលេខអ្នកឆ្លងថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសរុស្ស៊ី កើនដល់ ៤៧,១២១នាក់។ បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី អ្នកជំងឺស្លាប់ ៤៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ៤០៥នាក់ ខណៈអ្នកជាសះស្បើយវិញមាន ៣,៤៤៦នាក់។ សម្រាប់តំបន់ដែលរងគ្រោះខ្លាំងជាងគេ នៅតែជារដ្ឋធានីម៉ូស្គូ ដែលរ៉ាប់រងករណីឆ្លងរហូតដល់ទៅជាង ៥០% នៃករណីឆ្លងសរុបទូទាំងប្រទេស៕