Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន ផ្ដល់ម៉ាស, ស្រោមដៃ ដើម្បីជួយបារាំង ប្រយុទ្ធជាមួយ COVID-19 (Video inside)

18-03-2020 22:28

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បានឱ្យដឹងនៅថ្ងៃពុធនេះថា ចិនកំពុងបញ្ជូនម៉ាស និងស្រាមដៃ ១លានសម្រាប់ មកកាន់ប្រទេសរបស់លោក ដើម្បីជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។

លោក ឡឺឌ្រីយ៉ង់ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង BFM TV នៅថ្ងៃពុធនេះ។ លោកបន្ថែមទៀតថា យន្ដហោះជើងទី មួយរបស់ចិន បានធ្វើដំណើរមកដល់ប្រទេសបារាំង តាមប្រទេសប៊ែលហ្សិក នៅព្រឹកថ្ងៃពុធនេះ ខណៈជើងទី២ នឹងមកដល់នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ បារាំង ដែលកំពុងប្រឈមមុខនឹងការខ្វះខាតម៉ាស និងស្រោមដៃ ធ្លាប់បានផ្ដល់បរិក្ខាជំនួយជាង១៧តោន ទៅឱ្យចិន ក្រោយវីរុសកូរ៉ូណា រីករាលដាល ចេញពីទីក្រុងវូហាន។

បច្ចុប្បន្ន ប្រទេសបារាំង មានអ្នកឆ្លង COVID-19 សរុប ៧,៧៣០ ករណីក្នុងនោះ ១៧៥ នាក់ស្លាប់៕