Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19 ឬកូរ៉ូណាថ្មីនៅចិនកើនដល់១,១១០នាក់ និងជាង៤៤,២០០នាក់ឆ្លង! (Video inside)

12-02-2020 08:26

(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលចិនបានបញ្ចេញនូវរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះដោយបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មីថ្មី ឬ Covid-19) បានកើនឡើងដល់ ១,១១០នាក់ និងឆ្លងជាង ៤៤,២០០នាក់។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA។

តួលេខខាងលើនេះត្រូវបានស្រង់ចេញពីតាមបណ្តាខេត្ត និងតំបន់នានាចំនួន ៣១ នៅទូទាំងប្រទេសចិន ដែលមានការផ្ទុះឡើងនូវវីរុស Covid-19 ឬកូរ៉ូណាប្រភេទថ្មី។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មនុស្ស ៩៤នាក់បន្ថែមទៀតបានបាត់បង់ជីវិត និង ១,០៦៨នាក់ផ្សេងទៀតត្រូវបានរកឃើញថា មានផ្ទុកវីរុស Covid-19 ឬកូរ៉ូណាថ្មី៕