Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរចិន៖ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប ១,៥៤០នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ (Video inside)

07-02-2020 08:58

(ប៉េកាំង)៖ ក្រៅពីចំនួនសរុបនៃមនុស្សស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មីកើនឡើង មនុស្សប្រមាណ ១,៥៤០នាក់ផ្សេងទៀតក៏បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យផងដែរ។ គណៈកម្មការសុខាភិបាលចិនបានបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មី ៣៨៧នាក់ឯណោះបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃសុក្រនេះ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦៣៦នាក់ និងឆ្លង ៣១,១៦១នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្ស ៧៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៦៩នាក់នៅខេត្តហ៊ូប៉ី (Hubei) ម្នាក់នៅខេត្តជីលីន (Jilin), ម្នាក់នៅខេត្តហេណា (Henan), ម្នាក់នៅក្វាងទុង (Guangdong) និងម្នាក់ទៀតនៅខេត្តហៃណាន (Hainan)។ បន្ថែមពីនេះក៏មានអ្នកជំងឺ ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤,៨៣៣នាក់ផងដែរត្រូវបានរាយការណ៍ផងដែរ៕