Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហុងកុង ប្រកាសឆ្លើយតបបន្ទាន់កម្រិតខ្ពស់បំផុត ខណៈវីរ៉ុសផ្លូវដង្ហើមថ្មីកំពុងរាតត្បាត

25-01-2020 21:53

(ចិន)៖ លោកស្រី Carrie Lam ប្រធាននាយកប្រតិបត្តិ តំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន បានប្រកាសឆ្លើយតបជាបន្ទាន់ កម្រិតខ្ពស់បំផុត នៅក្នុងទីក្រុងរបស់ខ្លួន ស្របពេលដែលវីរ៉ុសផ្លូវដង្ហើមថ្មី (Coronavirus) រីករាលដាលនៅថ្ងៃសៅរ៍នេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ។

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ, លោកស្រី Lam បានឲ្យដឹងថា ជើងហោះហើរ និងការធ្វើដំណើរតាមរថភ្លើង រវាងទីក្រុង Hong Kong និងទីក្រុង Wuhan ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

លោកស្រី បានបញ្ជាក់ដែរថា គ្រប់ដំណើរទស្សនកិច្ចរបស់មន្ត្រីទាំងអស់ ទៅកាន់ចិនដីគោក នឹងត្រូវបានផ្អាក ហើយការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន ត្រូវបានលុបចោល នៅទីក្រុងហុងកុង៕