Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅស៊ូលតង់នៃប្រទេសអូម៉ង់សោយទិវង្គត ក្នុងជន្មាយុ៧៩ព្រះវស្សា (Video inside)

11-01-2020 09:51

(អូម៉ង់)៖ ព្រះចៅស៊ូតង់ កាប៊ូស ប៊ីន សេដ អាល់ សេដ (Sultan Qaboos bin Said al Said) បានសោយទិវង្គតហើយនៅក្នុងប្រទេសអូម៉ង់ កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ ខណៈសេចក្តីប្រកាសជាផ្លូវការ ទើបតែត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលអូម៉ង់ប៉ុណ្ណោះ ព្រមទាំងបានសម្រេចឲ្យប្រជាជាតិទាំងមូល កាន់មរណទុក្ខរយៈបីថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសោរ៍ ទី១១ ខែមករា ឆ្នាំ២០២០។

ព្រះចៅ Qaboos បានកាន់អំណាចនៅប្រទេសអូម៉ង់ ចាប់តាំងពីទ្រង់បានធ្វើរដ្ឋប្រហារ ដ៏បង្ហូរឈាមមួយកាលពីឆ្នាំ១៩៧០ ក្រោមការជួយជ្រោមជ្រែងពីចក្រភពអង់គ្លេស ដែលជាអតីតម្ចាស់អាណានិគម នៃប្រទេសតំបន់ឈូងសមុទ្រមួយនេះ។ ព្រះចៅ Qaboos គ្មានបុត្រនោះឡើយ ហើយក៏មិនដែលបានប្រកាសអំពីអ្នកដែលត្រូវស្នងរាជ្យ និងដឹកនាំប្រទេសបន្តពីទ្រង់នោះដែរ។

គួរបញ្ជាក់ថា បើតាមការសន្និដ្ឋាននោះ អ្នកកាន់អំណាចបន្តពីស្តេចដែលបាន សោយទិវង្គត ក្នុងជន្មាយុ ៧៩ព្រះវស្សាខាងលើនេះ នឹងអាចត្រូវប្រកាសបន្ទាប់ពីការកាន់មរណទុក្ខ ទូទាំងប្រទេសរយៈពេលបីថ្ងៃរួច ដោយក្រុមគ្រួសាររាជវង្ស តាមលក្ខន្តិកៈដែលត្រូវបានកំណត់កាលពីឆ្នាំ១៩៩៦។ ប្រសិនបើមិនមានការឯកភាព ចំពោះអ្នកដែលនឹងត្រូវ ឡើងស្នងរាជ្យបន្តទេនោះ ក្រុមប្រឹក្សាយោធា និងសន្តិសុខ ព្រមទាំងប្រធានតុលាការកំពូល និងប្រធានសភាទាំងពីរជាន់ថ្នាក់ នឹងត្រូវរួមគ្នាដោះស្រាយបញ្ហានេះ៕