Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩! (Photo inside)

03-12-2019 21:11

(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថានៅតែមានទំនុកចិត្តលើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនដដែល ប៉ុន្តែព្រមពេលជាមួយគ្នា លោកបានប្រើប្រាស់រហស្សនាម«បុរសរ៉ុក្កែត» ហៅលោក គីមសាជាថ្មី។

២៖ ប៉ូលិសអាមេរិកទើបបញ្ចេញអត្តសញ្ញាណអ្នកទេសចរ ០២នាក់ ដែលបានបាត់បង់ជីវិតកាលពីសប្តាហ៍មុន នៅឧទ្យានជាតិ អាឆេស (Arches) ក្នុងរដ្ឋយូតាហ៍ (Utah) ភាគខាងលិចសហរដ្ឋអាមេរិក។

៣៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានលើកឡើងថា ច្បាប់ថ្មីដែលសហរដ្ឋអាមេរិកទើប អនុម័តចំពោះទីក្រុងហុងកុងនោះ គឺជារឿងដែលមិនអាចទទួលយកបាន និងគ្មានភាពចាំបាច់ទាល់តែសោះ។

៤៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃអង្គារនេះបានចេញបញ្ជាឲ្យទីភ្នាក់ងារ និងស្ថាប័នរដ្ឋទាំងឡាយ ដែលពាក់ព័ន្ធ ធ្វើការផ្តល់ជំនួយជាបន្ទាន់ដល់ជនរងគ្រោះទឹកជំនន់ នៅឯខេត្តណារ៉ាត់ធីវ៉ាត់ (Narathiwat) ភាគខាងត្បូងប្រទេសថៃ។

៥៖ កូរ៉េខាងជើងបានប្រារព្ធពិធីដ៏អធិកអធម ដើម្បីអបអរសាទរការបញ្ចប់គម្រោងសាងសង់ ទីក្រុងទំនើបថ្មីមួយរបស់លោក គីម ជុងអ៊ុន ស្ថិតនៅក្បែរភ្នំ ផេកទូ (Paektu) ជាទីដែលជាគ្រួសារត្រកូល គីម ចាត់ទុកថាជាន្លែងកំណើតរបស់ខ្លួន និងពិសិដ្ឋបំផុតប្រចាំឧបទ្វីបកូរ៉េ។

៦៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថា ខ្លួនអាចនឹងយកពន្ធ១០០ភាគរយលើផលិតផល នាំចូលពីប្រទេសបារាំង ដែលមានតម្លៃ ២.៤ពាន់លានដុល្លារដូចជាស្រា សាំប៉ាញ (Champagne), កាបូបយួរដៃ, ឈីស និងផលិតផលមួយចំនួនទៀត ក្រោយមើលឃើញគោលនយោបាយយកពន្ធថ្មីរបស់បារាំងលើក្រុមហ៊ុនបច្ចេកវិទ្យា របស់បរទេស ធ្វើឱ្យខូចខាតដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក៕