Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Netflix កំពុងចរចាទិញរោងភាពយន្តប្រវត្តិសាស្ត្រ Egyptian Theatre ពីក្រុមហ៊ុន Cinematheque

13-11-2019 18:12

(កាលីហ្វរញ៉ា)៖ គ្រប់គ្នាពិតជាស្រឡាញ់ខ្សែភាពយន្តរបស់ Hollywood ហើយពិតណាស់ថា រោងភាពយន្តអេហ្ស៊ីប (Egyptian Theatre) ដែលត្រូវបានកសាងឡើងដោយលោក Sid Grauman នៅក្នុងទឹកដីរដ្ឋកាលីហ្វរញ៉ា បានចាក់បញ្ជាំងភាពយន្ត Hollywood ដំបូងបំផុតតាំងតែពីជិត ១០០ឆ្នាំមុនមកម្ល៉េះ។ នេះបើតាមការដកស្រង់ការផ្សាយពីវែបសាយ Spectrum News 1 នាល្ងាចថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពីខែតុលា ឆ្នាំ១៩២២ ភាពយន្ត Hollywood មួយដែលមានចំណងជើងថា «Adventures of Robin Hood» ត្រូវបានដាក់បញ្ចាំងជាលើកដំបូងបំផុត នៅរោងភាពយន្តមួយនេះ ហើយវាក៏ជាការបើកទំព័រប្រវត្តិសាស្ត្រ នៃខ្សែភាពយន្តរបស់ Hollywood ផងដែរ។ មនុស្សវ័យចំណាស់ជាច្រើន ដែលធ្លាប់ទស្សនាខ្សែភាពយន្ត ក្នុងរោងកុនមួយនេះ កាលពីសម័យមុនបានបញ្ជាក់ថា នៅពេលពួកគេឃើញរោងកុននេះ វាប្រៀបដូចជាការឃើញភាពជាយុវវ័យ របស់ពួកគេនាសម័យកាលនោះដែរ។

គួរបញ្ជាក់ថា Netflix បានបញ្ជាក់អំពីគំរោងទិញរោងភាពយន្ត Egyptian Theatre ពីក្រុមហ៊ុនអាមេរិក Cinematheque កាលពីពាក់កណ្តាលឆ្នាំ២០១៩ ដែលមកទល់បច្ចុប្បន្ននេះ គឺមិនទាន់មានការបញ្ជាក់អំពីដំណើរការទិញនេះ ថាបានជោគជ័យឬក៏អត់នោះឡើយ ប៉ុន្តែក្រោយពីការប្រកាសអំពីគំរោងទិញនេះ អ្នកនិយមទស្សនាខ្សែភាពយន្ត Hollywood មួយចំនួនបានសម្តែងការជំទាស់ដោយសារការមិនពេញចិត្ត៕