Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក មានផែនការកម្ទេចប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ក្នុងទីក្រុង Kaliningrad (Video inside)

20-09-2019 14:12

(ម៉ូស្គូ)៖ មន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិក មានផែនការកម្ទេចប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី នៅឯទីក្រុង Kaliningrad ក្នុងករណីដែលជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ផ្ទុះឡើងដោយ ជៀសមិនរួច នៅពេលអនាគត។ នេះបើតាមលោក Jeffrey Lee Harrigian ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

លោកឧត្ដមសេនីយ Jeffrey Lee Harrigian ដែលជាមេបញ្ជាការកងទ័ពអាកាសអាមេរិក សម្រាប់តំបន់ អឺរ៉ុប និងអាហ្វ្រិក បង្ហើបពីផែនការខាងលើប្រាប់អ្នកសារព័ត៌មាន និងត្រូវបានដកស្រង់សម្ដីដោយ គេហទំព័រ Breaking Defense នាពេលថ្មីៗនេះ។ លោក Harrigian បានលើកឡើងដូច្នេះថា៖« បើសិន ជាចាំបាច់ត្រូវតែកម្ទេចប្រព័ន្ធការពារដែនអាកាសក្នុងទីក្រុង Kaliningrad វាគ្មានអ្វីសង្ស័យឡើយគឺយើង មានផែនការរួចជាស្រេច...ហើយបើមានជម្លោះ ឬមានការឈ្លានពានណាមួយពីទីក្រុងម៉ូស្គូ នោះយើងនឹង អនុវត្តផែនការនេះភ្លាម»

ប៉ុន្តែយ៉ាងណាក៏ដោយ លោក Harrigian មិនបានបញ្ជាក់លម្អិតបន្ថែមពីផែនការនេះទេ ដោយគ្រាន់តែ ឱ្យដឹងថាការវាយប្រហារអេឡិចត្រនិច តាមផ្លូវអាកាស ដីគោក សមុទ្រ និងអវកាស ព្រមទាំងព័ត៌មានវិទ្យា អាចជាជម្រើសដែលនឹងត្រូវអនុវត្ត។

គួរជម្រាបថា អង្គការ NATO រួមទាំងសហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នជាខ្លាំងចំពោះប្រព័ន្ធមីស៊ីល ការពារដែនអាកាសនៅក្នុងទីក្រុង Kaliningrad ដ្បិតទីក្រុងមួយនេះ គឺជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ដែលមានចំងាយតែ៦៤គីឡូម៉ែត្រប៉ុណ្ណោះ ពីបណ្ដោយព្រំដែនប៉ូឡូញ-លីតទុយអានី និងព្រំដែន រុស្ស៊ី-ប៊ែលឡារូស (Belarus) ពោលគឺវានៅកៀកអឺរ៉ុបតែម្ដង៕