Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អូស្ត្រាលីណែនាំពលរដ្ឋឲ្យប្រយ័ត្នពេលទៅអ៊ីរ៉ង់ ព្រោះជនជាតិខ្លួន៣នាក់ហើយត្រូវចាប់ឃុំ នៅទីនោះដោយមិនបញ្ជាក់មូលហេតុ... (Video inside)

11-09-2019 10:34

(តេហេរ៉ង់)៖ ពលរដ្ឋអូស្ត្រាលីបីនាក់ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយពុំទាន់មានការបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអូស្ត្រាលី ABC នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

សារព័ត៌មាន ABC បានឱ្យដឹងទៀតថា ពលរដ្ឋអូស្រ្ដាលីទាំងបីនាក់ខាងលើ មានពីរនាក់ជាស្ត្រី និងបុរសម្នាក់ ដោយស្ត្រីម្នាក់ត្រូវបានឃុំខ្លួនអស់រយៈពេលជិតមួយឆ្នាំមកហើយ ខណៈស្ត្រីម្នាក់ និងបុរសជាគូស្នេហ៍នឹងគ្នា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីប៉ុន្មានខែមុននេះ។

ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលអូស្រ្ដាលីបានចេញសេចក្ដីណែនាំឱ្យពលរដ្ឋរបស់ខ្លួន មានការប្រុងប្រយ័ត្ន និងពិចារណាឱ្យបានច្បាស់មុនពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ពីព្រោះជនបរទេសក្នុងនោះរួមទាំងអូស្ត្រាលី អាចនឹងប្រឈមមុខនឹងហានិភ័យខ្ពស់នឹងការចាប់ និងឃុំខ្លួនពីសំណាក់អាជ្ញាធរអ៊ីរ៉ង់៕