ប្រធានក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ហុងកុង លាលែងចេញពីតំណែងហើយ (Video inside)
05-09-2019 09:02
(ចិន)៖ លោក John Slosar ប្រធានក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways បានលាលែងចេញពីតំណែងហើយ នាថ្ងៃពុធនេះ, នេះបើតាមការឲ្យដឹង ពីក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។
ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងថា លោក Slosar អាយុ៦៣ឆ្នាំ នឹងត្រូវជំនួសតំណែង ដោយលោក Patrick Healy ជាថ្នាក់ដឹកនាំ នៅឯភាគហ៊ុនិកកំពូល របស់ក្រុមហ៊ុនអាកាសចរណ៍នេះ។
លោក Slosar បានក្លាយជាប្រធានក្រុមហ៊ុន ចាប់តាំងពីឆ្នាំ២០១៤នោះ បានបញ្ជាក់ថា ការលាលែងចេញពីដំណែងរបស់លោក គឺដោយសារតែលោកចូលនិវត្តន៍ ហើយថាលោកមិនមានការខ្វែងគំនិតគ្នា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឡើយ។
ការលាលែងចេញពីដំណែង របស់លោក Slosar បានធ្វើឡើង បន្ទាប់ពីមានការចាកចេញ របស់លោកនាយកប្រតិបត្តិ Rupert Hogg កាលពីខែមុន៕