Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកលើសំបុកមេដឹកនាំក្រុមអាល់កៃដា ក្រោយរដ្ឋាភិបាលស៊ីរី អនុវត្តបទឈប់បាញ់ក្នុងខេត្ត Idlib (Video inside)

01-09-2019 10:14

​(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានទទួលស្គាល់ថាខ្លួនបានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន របស់មេដឹកនាំក្រុមអាល់កៃដា នៅក្នុងខេត្ត Idlib នៃប្រទេសស៊ីរី។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅចុងសប្ដាហ៍នេះ ទីបញ្ជាការកណ្ដាលយោធា អាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ប្រតិបត្តិការយោធារបស់យើងមានគោលដៅ ទៅលើអ្នកដែលទទួលខុសត្រូវលើការវាយប្រហារប្រឆាំងនឹងប្រជាជនអាមេរិក ដៃគូរបស់ យើង និងពលរដ្ឋស៊ីវិល»

គួរជម្រាបថា ទីបញ្ជាការកណ្ដាលយោធាអាមេរិក មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍មួយចំនួន ការវាយប្រហារតាមផ្លូវអាកាសរបស់ សហរដ្ឋអាមេរិក ទំនងជាបានសម្លាប់ក្រុមសកម្មប្រយុទ្ធ៤០នាក់ ហើយវាកើតឡើងតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ចាប់ផ្ដើមអនុវត្តបទឈប់បាញ់មួយ ក្នុងខេត្ត Idlib៕