Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា៖ ទឹកជំនន់ផ្តាច់ជីវិតមនុស្ស២០នាក់នៅរដ្ឋ Kerala និងជាង២ម៉ឺននាក់ភៀសខ្លួន (Photo inside)

09-08-2019 16:27

(ញូដេលី)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និងជាង ២២,០០០នាក់ផ្សេងទៀត ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ដោយគ្រោះទឹកជំនន់ដែលបានវាយប្រហារលើរដ្ឋ ឃើរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឥណ្ឌា តំបន់មួយផ្នែកធំនៃរដ្ឋ Kerala នៅតែបន្តរងគ្រោះដោយសារភ្លៀង ធ្លាក់ខ្លាំង ខណៈស្រុកអ៊ីឌុកគី (Idukki), ម៉ាឡាបភួរ៉ាម (Malappuram), វ៉ាយ៉ាណាដ (Wayanad) និងស្រុក កូហ្ស៊ីកូដ (Kozhikode) ទទួលបានការប្រកាសអាសន្ន ក្រោយភ្លៀងធ្លាក់យ៉ាងគំហុក និងគ្រោះរអិលបាក់ដីកើតមានឡើងជាបន្តបន្ទាប់។

គួរជម្រាបថា អាកាសយានដ្ឋានកូជី (Kochi) នៃរដ្ឋ Kerala ត្រូវបានផ្អាកប្រតិបត្តិការជាបណ្ដោះ អាសន្នរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ រីឯអាជ្ញាធរឧតុនិយមឥណ្ឌា ក៏បានព្យាករណ៍ផងដែរថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ៕